ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធអាគាស្នាក់នៅ និងសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និវត្តន៍ជន យោធិនពិការ និងគ្រួសារកងទ័ព នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៣ របស់អង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ ខេត្តបាត់ដំបង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បានមានប្រសាសន៍ថា នៅពេលដែលប្រជាពលរដ្ឋ ៩៩.៩៩% ចង់បានសេចក្តីសុខ មានមនុស្ស០.០១% មិនចង់បានសេចក្តីសុខ ធ្វើអីឱ្យខ្លួនឯងឈ្នះ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "ក្នុងនាមនាយករដ្ឋមន្រ្តី ក្នុងនាមអ្នកការពារជាតិ ក្នុងនាមមេទ័ព លោក ហ៊ុន សែន បានធ្វើការដោះស្រាយ ទាំងថ្នាក់ការទូត ទាំងថ្នាក់កងទ័ព ដើម្បីរក្សាចំណងមិត្តភាព ជាប្រទេសជិតខាង និងការពារបូរណភាពទឹកដី។ កងទ័ពបានការពារសុខសន្តិភាព ស្ថេរភាព ការពារកិត្តិយសជាតិ មិនអោយគេមើលងាយ ។ ប្រភព៖សារព័ត៌មានដើមអម្ពិល