ត្រឡប់ក្រោយ

អ.ស.ប.​ថា​ការចាប់ខ្លួន​លោក កឹម សុខា​ជា​ការបំពាន​ច្បាប់​និង​អភ័យឯកសិទ្ធ

 

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ត​ថា៖ ​«ការចាប់​ខ្លួន​លោក​​កឹម សុខា​នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ថែម​ទៀត​ ព្រោះ​ថា​ការចាប់ខ្លួន​នេះ​កើត​មាន​ចំ​ពេល​មាន​វិធានការណ៍​ថ្មីៗ​ជាច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប.គឺ​លោក​Zeid Ra’Ad Al Hussein​ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការចាប់ខ្លួន​លោក ​កឹម សុខា ​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អ្នក​តំណាងរាស្ត្រ​ដោយ​អះអាង​ថា នេះ​ជា​ការ​រំលោភ​លើ​ច្បាប់​និង​អភ័យ​ឯកសិទ្ធិ​សភា។នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ លោក Zeid Ra’ Ad Al Hussein បាន​បញ្ជាក់​តាម​ប្រសាសន៍​ដើមថា៖«ខ្ញុំ​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា​គឺ លោក ​កឹម សុខា ដែល​ទំនង​ជា​ត្រូវ​បាន​អនុវត្តន៍​ដោយ​មិន​មាន​ការគោរព​ចំពោះ​ការធានា​តាម​នីតិវិធី​ត្រឹមត្រូវ រាប់​ទាំងការ​មិន​គោរព​ចំពោះ​អភ័យឯក​សិទ្ធិសភា​របស់​លោក‍​ផង»។

ប្រភព៖VOA

https://goo.gl/9j9q8S

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា