អតីតលេខាផ្ទាល់របស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ព្រះអង្គស្ម័គ្រចិត្តរួមវាសនាជា មួយនឹងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយមិនខ្លាចត្រូវគេចោទថា ជាជនក្បត់ជាតិដូចលោក កឹម សុខា ឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ព្រះអង្គបានធ្វើសកម្មភាពជាច្រើនជាមួយនឹងគណបក្សសង្រ្គោះជាតិ ជាពិសេសជាមួយនឹងលោក កឹម សុខា តែម្ដង ។ ជាមួយនឹងសារបែបឌឺដងខ្លះៗនៅលើហ្វេសប៊ុករបស់ព្រះអង្គកាលពីថ្ងៃទី៩កញ្ញា ម្សិលមិញ នេះ ព្រះអង្គម្ចាស់ក៏មានបន្ទូលបន្តថា ព្រះអង្គក៏អាចជាជនក្បត់ជាតិដូចលោក កឹម សុខា ដែរក៏មិនដឹង
ពីព្រោះថា សកម្មភាពជា ច្រើនរបស់ព្រះអង្គបានចូលរួមជាមួយនឹងលោក កឹម សុខា ៖ « ប្រសិនបើ លោក កឹម សុខា
ជាជនក្បត់ជាតិ ខ្ញុំក៏ជាជនក្បត់ជាតិដែរ ព្រោះខ្ញុំបានរួមដំណើរជាមួយលោក ហើយក៏សុខចិត្ត រួមវាសនាជាមួយលោកផងដែរ » ។
ប្រភព៖VIM