ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចបានបង្ហាញក្តីសង្ឃឹមថា ប្រជាពពលរដ្ឋខ្មែរ និងមិត្តភ័ក្តបរទេសក៏ត្រូវយល់ដូចគ្នា ព្រោះប្រទេសជាតិមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញនោះទេ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានស្ថានទូតខ្លះ បានសម្តែង ដោយតាំងខ្លួនឯងជាម៉ែឪរបស់កម្ពុជា ខណៈប្រទេសខ្លួនឯង បានទំលាក់គ្រាប់បែកមកកម្ពុជា ជិត៣លានគ្រាប់ កាលពីសម័យសង្រ្គាម តែបែរជាមកបង្គាប់ បញ្ជាកម្ពុជាទៅវិញ ។គេមកកម្ពុជា គេធ្វើម៉ែឪកម្ពុជា ឬក៏យ៉ាងម៉េច គ្រាប់ បែក២លាន៧សែនតោន មិនទាន់បានដោះស្រាយចប់ទេ វាយឯងហើយ ទារលុយឯងទៀត វាឆ្ងាញអារឿងហ្នឹង ហើយក្រុមហ្នឹងហើយ ជាក្រុមបំផ្លាញ ជាមេឃ្លោងជាកូនជឹង របស់គេគឺនៅកម្ពុជា។
ប្រភព៖សារព័ត៌មានដើមអម្ពិល