លោកនាយករដ្ឋកមន្រ្តីបានថ្លែងក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិតពេទ្យ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាលនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ តំណាងរាស្រ្តបក្បប្រឆាំងម្នាក់ គេចខ្លួនទៅប្រទេសថៃ ហើយមានបំណងទៅប្រទេសទី៣នោះ សម្តេចបញ្ជាឲ្យត្រឡប់មកវិញ ព្រោះគេបានដឹងអត្តសញ្ញាណហើយ ។លោកអះអាងថា “សូមអ្នកដែលបានឆ្លងដែននៅម៉ោង៥ និង២០នាទីពីម្សិលមិញ ជាតំណាងរាស្រ្តដែល រត់ចេញទៅប្រទេសថៃ គួរត្រឡប់មកវិញ ខ្លួនឯងមាននៅក្នុងបញ្ជី នៃការចែកនំប៉័ងឆ្នាំ២០១៣ ហើយក៏មានមួយចំនួនចាកចេញ មានអ្នកខ្លាំងក្លាហាន និងមានអ្នកភ័យដែរ ព្រោះរឿងវាមិនតូច ចឹងកុំស្មានថា ឆ្លងដែនពីម្សិល គេមិនដឹង ឆ្លងតាមច្រកកំរៀង ទៅប្រទេសថៃ ហើយបើត្រូវការយក យើងក៏សហការជាមួយប្រទេសថៃ ក្នុងការនាំខ្លួនមកវិញ” ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល