លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទៅបក្សប្រឆាំងថា ប្រសិនបើខ្លួនបដិសេធ ចំពោះការធ្វើបាតុកម្មនានា នៅក្រៅប្រទេស ថា ជាសកម្មជន ឬអ្នកគាំទ្របក្ស សូមឲ្យចេញជាសេចក្តីថ្លែងការ ឬក៏លិខិតថ្កោលទោស និងហាមឃាត់ចំពោះបាតុកម្មណា ដែលមិនមានការយល់ព្រមពីបក្ស។តាមរយៈសារអេឡិចត្រូលនិច នៅថ្ងៃទី១១ កញ្ញានេះ លោក សុខ ឥសាន បានឲ្យដឹងថា “ នៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពី កឹម សុខា ត្រូវចាប់ខ្លួន ពីបទ ប្រព្រឹត្តល្មើសព្រហ្មទណ្ឌជាក់ស្តែង ឃុបឃិតជាមួយបរទេស បង្កររប្រទូសរ៉ាយដល់ប្រទេសជាតិមក មានបងប្អូនខ្មែរនៅក្រៅប្រទេសមួយចំនួន ដែលជាសមាជិក សមាជិកា គណបក្សប្រឆាំងនៅកម្ពុជា បាននាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យមានការដោះលែង កឹម សុខា ។ ក្នុងខណៈនោះ ក្រុមមេដឹកនាំគណបក្សប្រឆាំង បានបដិសេធថា មិនពាក់ព័ន្ធនឹងខ្លួនទេ គណបក្សប្រឆាំងគ្មានគោលការណ៏ ណែនាំឲ្យធ្វើបាតុកម្មអ្វីទេ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល