សមាជិកសភាគណបក្សសង្រ្គោះជាតិចំនួន១៧រូប បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំរដ្ឋសភានៅព្រឹកមិញនេះទេ ដោយពួកគេបានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំវិញ។ គោលបំណងរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង គឺដើម្បីទៅសួរសុខទុក្ខ និងឃ្លាំមើលស្ថានភាពនៃការឃុំខ្លួនលោក កឹម សុខា ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។ ទោះយ៉ាងនេះក្តី ក្រុមសមាជិកសភាគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មូរ សុខហួរ បានសន្យាថា នឹងបន្តមកតវ៉ានៅមុខពន្ធនាគារនេះនៅរៀងរាល់ថ្ងៃច័ន្ទ ចាប់ពីថ្ងៃនេះតទៅ រហូតទាល់តែមានការដោះលែងលោក កឹម សុខា ហើយថា គណបក្សនេះនឹងមិនចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ទេ បើគ្មានការដោះលែងលោក កឹម សុខា។ភ្ជាប់ជាមួយលក្ខ័ណ្ឌមួយចំនួនទៀត គណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សនេះ នឹងមិនចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ២០១៨នោះទេ បើមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
ប្រភព៖RFI