សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១០ កញ្ញា បានបញ្ជាក់ថា៖«ការប្រជុំវិសាមញ្ញរដ្ឋសភា នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៧ ដើម្បីផ្ដល់សិទ្ធិឲ្យអាជ្ញាធរបន្តការចោទប្រកាន់ ឃាត់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ជាទង្វើរខុសច្បាប់ ព្រោះទោះបីជារដ្ឋសភាប្រើប្រាស់គោលការណ៍នៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ដើម្បីលើកអភ័យឯកសិទ្ធិរដ្ឋសភា ឫការបញ្ចេញមតិឲ្យផ្អាក តាមមតិភាគច្រើនបីភាគបួន ក៏រដ្ឋសភាពុំមានកូរ៉ុមគ្រប់គ្រាន់ក្នុងការប្រជុំសម្រេចបានដែរ»។
ជាមួយគ្នានេះគណបក្សសង្គ្រោះជាតិ ក៏បានថ្កោលទោសដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ចូលទៅចាប់វាយខ្នោះលោក កឹម សុខា ប្រធានគណបក្ស ទាំងយប់អាធ្រាត។
ប្រភព៖សារព័ត៌មានថ្មីៗ