ត្រឡប់ក្រោយ

លោក សុន ឆ័យ មិនមានគម្រោងធ្វើបាតុកម្ម ក្រោយចាប់ខ្លួន លោក កឹម សុខា

 

តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ (CNRP) លោក សុន ឆ័យ បានឲ្យដឹងថា រហូតមកថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមមន្រ្តីគណបក្សសង្រ្គាះជាតិ គ្មានផែនការណាមួយ ដើម្បីធ្វើបាតុកម្ម នោះទេ បន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា។លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ កណ្ដាល គណបក្សសង្រ្គាះជាតិ ថា “គណបក្សបានហៅថ្នាក់ដឹកនាំ ទាំងអស់ពីខេត្ត ក្រុមការងារខេត្ត សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មកប្រជុំគ្នា ដើម្បីជំរាបជូន ហើយដើម្បីសូមការគាំទ្រ។ មកទល់ពេលនេះ គណបក្សសង្រ្គាះជាតិ យើងគ្មានផែនការដើម្បីធ្វើបាតុកម្មទេ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/mcTu9f

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា