ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បើ​នៅ​ការពារ​លោក កឹម សុខា

 

លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដងទៀត កាលពី​ព្រឹក​ថ្ងៃទី១១ ខែ​កញ្ញា ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ស្ដាប់​ទៅ​ហាក់​ដូចជា​លោក កឹម សុខា មាន​ទោស​ក្បត់ជាតិ​ដោយ​សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ​ហើយ​នោះ លើក​ឡើង​ថា ប្រសិនបើ​បក្ស​នយោបាយ​បន្ត​រារាំង និង​ការពារ​ជន​ក្បត់ជាតិ​នេះ មាន​ន័យ​ថា បក្ស​មួយ​នេះ​ក្បត់​ជាតិ​ទៅ​ហើយ ដូច្នេះ​គ្មាន​ពេល​វេលា​ដើម្បី​ទុក​បក្ស​នេះ​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រជាធិបតេយ្យ​នៃ​កម្ពុជា​តទៅ​ទៀត​ទេ។ លោក​បន្ត​ថា កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គណបក្ស​នយោបាយ​ច្រើន​​ទៀត ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត។ 

ប្រភព៖RFA

https://goo.gl/siaj6h

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា