លោក សុខ ទូច បាតុកម្មហិង្សា ថាជាជំហាននៃបដិវត្តន៍ពណ៌ មានដូចជាបាតុកម្មនៅស្ទឹងមានជ័យ និងបាតុកម្មនៅស្ពានក្បាលថ្នល់កាលពីឆ្នាំ២០១៣ ជាដើម។ មិនតែប៉ុណ្ណោះ លោក សុខ ទូច ដែលមានងារជាឯកឧត្តមបណ្ឌិតសភាចារ្យ និងជាប្រធានអង្គភាពដឹកនាំបញ្ញវន្តមួយស្ថិតក្រោមស្ថាប័នរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានធ្វើការសន្និដ្ឋានផ្អែកលើវីដេអូឃ្លីបដែលរដ្ឋាភិបាលចោទប្រកាន់លោក កឹម សុខា ថាក្បត់ជាតិ ហើយថាព្រឹត្តិការណ៍ស្លាប់របស់លោកបណ្ឌិត កែម ឡី ក៏ជាជំហាននៃបដិវត្តន៍ពណ៌រៀបចំដោយ ស៊ី.អាយ.អេ (CIA) ដើម្បីធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែរ៖ «ខ្ញុំស្ដាប់អ្វីដែលឯកឧត្តម កឹម សុខា មានប្រសាសន៍នៅអូស្ត្រាលី (Australia) អត់ខុសអំពីបដិវត្តន៍នៅអ៊ុយក្រែន (Ukraine) ហើយនិងបដិវត្តន៍នៅយូហ្គោស្លាវី (Yugoslavia) ដូចគ្នាបេះបិទ គឺការរៀបចំដោយ សេ.អ៊ី.អា ... ស៊ី.អាយ.អេ (CIA) គឺរៀបចំជាយន្តការតែម្ដង ហើយតាក់ទិចវ៉ៃដូចគ្នាបេះបិទ។ ទី១ផ្លូវវ៉េងស្រេង ទី២ ស្ពានក្បាលថ្នល់ ឬក៏ហៅស្ពានច្បារអំពៅ។ ចុងក្រោយមកព្រឹត្តិការណ៍គេជេរខ្ញុំពេញហ្វេសប៊ុក (facebook) ព្រឹត្តិការណ៍ កែម ឡី។ ហេតុអ្វីបានជាមានរឿងចឹងមក? យើងគិតមើលសុទ្ធតែជាហេតុការណ៍ដែលកើតមកដែលរុញឲ្យទៅជាបដិវត្តន៍ពណ៌»។
ប្រភព៖RFA
https://goo.gl/7mA13J