សមាជិករដ្ឋសភា ៦៧ រូបមកពីគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានសម្រេចដោយលើកដៃជាឯកច្ឆន្ទបើកផ្លូវឲ្យស្ថាប័នតុលាការបន្តនីតិវិធីប្រឆាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារពីបទក្បត់ជាតិ ខណៈសមាជិករដ្ឋសភាគណបក្សប្រឆាំងមួយនេះបានធ្វើពហិការដោយបានធ្វើដំណើរទៅសួរសុខទុក្ខលោក កឹម សុខា នៅគុកត្រពាំងផ្លុង ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង។ក្នុងពេលតែមួយជាមួយកិច្ចប្រជុំវិសាមញ្ញនេះដែរលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៅកាន់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានបញ្ចប់ការសិក្សាដោយអះអាងថាកិច្ចប្រជុំរដ្ឋសភានាព្រឹកម្សិលមិញនោះគឺដើម្បីពិនិត្យមើលថា តើសំណុំរឿងលោក កឹម សុខា ត្រូវបន្តដំណើរការក្តីទៅមុខឬយ៉ាងណា? លោក ហ៊ុន សែន បន្ថែមថាប្រសិនបើចង់ផ្អាកដំណើរការក្តីនេះគឺត្រូវទាមទារឲ្យមានសំឡេង ៣/៤ ទើបអាចផ្អាកដំណើរការក្តីបាន។
ប្រភព៖សារព័ត៌មានភ្នំពេញប៉ុស្ដិ៍