ត្រឡប់ក្រោយ

លោក​សុន​ ឆ័យ៖ ​គណបក្សសង្រ្គោះជាតិនៅតែ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨

 

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កញ្ញា លោក​សុន ឆ័យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា សម្តី​នៃ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ មិន​មែន​ជា​សម្តី​របស់​គណបក្ស​ទេ លើក​លែង​តែ​ជា​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សេចក្តី​សម្រេច​របស់​គណៈកម្មការ​នាយក និង​សេចក្តី​សម្រេច​របស់​សមាជ​បក្ស។លោក​សុន​ ឆ័យ ក៏​សូម​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ការ​បញ្ចេញ​មតិ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​នីមួយៗ នូវ​ពាក្យ​ពេចន៍​ទាំង​ស្រុង និង​ស្ថាន​ភាព​ប្រឈម​ក្នុង​កាលៈទេសៈ​មួយ ជៀស​វៀង​ការ​ប្រើ​ប្រាស់​មួយ​ផ្នែក​នៃ​សម្តី ដើម្បី​ប្រកាស​ថា ជា​ជំហរ ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

ប្រភព៖សារព័ត៌មានដើមអម្ពីល

https://goo.gl/N78NcR

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា