គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គ ប ម) បានស្នើរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតសាលា បណ្ដុះ បណ្ដាលវិជ្ជាជីវៈ នៅគ្រប់ស្រុកនៅទូទាំងប្រទេស ដើម្បីផ្ដល់ឱកាស ដល់យុវជន ដែលធ្លាក់ ឬជាប់បាក់ឌុប អាចរៀនវិជ្ជាជីវៈមួយយ៉ាងច្បាស់លាស់ ។យោងតាមសេចក្ដីថ្លែងការណ៍របស់ គ ប ម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្ពុជា ត្រូវការ កម្មវិធីនយោបាយជាតិមួយ ដែលផ្ដល់ឱកាសដល់យុវជន គ្រប់រូបទទួលបានការបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បីទទួលបានការងារល្អ ។គោល នយោបាយសំខាន់ៗ ៣ចំណុច ដើម្បីឲ្យយុវជន មានឱកាស ទទួលបានការអប់រំបន្ត និងទទួលបានការងារល្អ ក្នុងនោះរួមមាន៖ ទី១-យុវជនដែលទទួល បាននិទ្ទេស A B និងC ទទួលបានអាហារូបករណ៍ សម្រាប់សិក្សាបន្ត , ទី២-យុវជនដែលទទួលបាននិទ្ទេស D និង E ដែលមានការខ្វះខាតប្រាក់ ដើម្បីបន្តការសិក្សា ទទួលបានប្រាក់កម្ចីសម្រាប់សិក្សាបន្ត និងទី៣-យុវជន ដែលប្រឡងធ្លាក់ ត្រូវទទួលបានឱកាស នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
ប្រភព៖សារព័ត៌មានដើមអម្ពីល