គណបក្សប្រឆំាងបានឲ្យដឹងថា នឹងដាក់លិខិតដាច់ដោយឡែកផ្សេងគ្នា ទៅស្ថាប័នរដ្ឋចំនួនពីរនៅថ្ងៃនេះ ដើម្បីស្នើសុំឲ្យបំភ្លឺជុំវិញការចាប់ខ្លួនលោក កឹម សុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សនាថ្ងៃទី១២ខែកញ្ញានេះ តំណាងរាស្ត្រគណបក្សប្រឆំាង លោក សុន ឆ័យ បានថ្លែងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតចំនួនពីរ ដាច់ដោយឡែកពីគ្នាទៅក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ នៅថ្ងៃនេះ ដើម្បីឲ្យរដ្ឋមន្ត្រីនៃស្ថាប័នទំាងពីរនះ បំភ្លឺជាលាយល័ក្ខអក្សរ ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងករណីការចាប់ខ្លួនមេដឹកនាំបក្សប្រឆំាង លោក កឹម សុខា ដោយថា ចំណាត់ការ ទំាងនោះ បានរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញ។
ប្រភព៖VOD