ត្រឡប់ក្រោយ

អាស៊ីសេរី ចេញសេចក្ដីថ្លែងការណ៍ចំពោះការផ្អាកប្រតិបត្តិការនៅកម្ពុជា

 

នៅទីបំផុត វិទ្យុ​អាស៊ីសេរី ឲ្យដឹងថា ស្ថាប័នខ្លួន ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ ​មួយ​រយៈពេល ក្រោយដំណើរការជិត២០ឆ្នាំ។ ការប្រកាសផ្អាកប្រតិបត្តិការនៅកម្ពុជា របស់អាស៊ីសេរី នេះ គឺធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយការប្រកាសបិទដូចគ្នា របស់ស្ថាប័ន កាសែត ខេមបូឌា ដេលី។បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី១២ កញ្ញានេះ អាស៊ីសេរី អះអាងថា នេះ គឺជាការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។វិទ្យុ​អាស៊ីសេរី យល់ថា «រដ្ឋាភិបាល​បាន​ឆក់​យក​ឱកាស​គ្រប់​បែប​យ៉ាង ដើម្បី​តាមដាន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នក​រិះគន់ គូបដិបក្ខ​នយោបាយ ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ប្ដេជ្ញា​រាយការណ៍​អំពី​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា»។

ប្រភព៖VOD

https://goo.gl/ze6dPR\

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា