ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី៖ មហាអំណាចចិនបានបញ្ជាក់ជំហរជាថ្មីថា នឹងជួយទំនុកបម្រុងកម្ពុជាមិនឲ្យបរទេសណាមកបំបែកបំបាក់បានឡើយ។

 

ប្រមុខរដ្ឋាភិបាលកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនអះអាងកាលពីម្សិលមិញ​ថា ​ប្រទេសកុម្មុយនីស្ដមួយនេះ នឹងបន្ដគាំទ្រកម្ពុជាគ្រប់កាលៈទេស បើសិនកម្ពុជាជួបបញ្ហាពិបាកដោះស្រាយ។បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មហាអំណាចចិនបានបញ្ជាក់ជំហរជាថ្មីថា នឹងជួយទំនុកបម្រុងកម្ពុជាមិនឲ្យបរទេសណាមកបំបែកបំបាក់បានឡើយ។ ការបញ្ជាក់ជំហររបស់ចិនជាថ្មីនេះ លោក ហ៊ុន សែន ឲ្យដឹងថា ធ្វើឡើងក្នុងជំនួបរវាងលោក ជាមួយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន លោក សុង ថាវ។បើតាមហ្វេសប៊ុក លោកសរសេរថា «តាមរយៈកិច្ចសហប្រតិបត្តិការណ៍ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ គឺបានរិតបន្តឹងនូវចំណងមិត្តភាពជា បងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។ ទន្ទឹមនឹងនេះ ក្នុងនាមជាបងប្អូន ប្រសិនបើកម្ពុជាជួបប្រទះការលំបាកអ្វីមួយគឺត្រូវប្រាប់មិត្តចិនភ្លាម ដើម្បីជួយទៅតាមលទ្ឋភាពជាក់ស្តែង គឺមិត្តចិនមិនឈរមើលឡើង»

ប្រភព៖VOD

https://goo.gl/5SKZQu

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា