ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់​និស្សិត​ខ្មែរ ឲ្យ​ប្រឹងរៀន​ភាសា​ចិន​ព្រោះ​​មាន​ក្រុម​វិនិយោគ​ចិន​ជាច្រើន បោះទុន​វិនិយោគ​នៅ​កម្ពុជា

 

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ឲ្យ​ខិតខំ​សិក្សា​ភាសា​ចិន​ឲ្យ​បានច្បាស់លាស់​។ លោក លើកឡើងថា ក្រុមហ៊ុន​ចិន កាន់​ច្រើនឡើងៗ បាន​វិនិយោគ នៅ​កម្ពុជា​។​

លោក ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ជាង​១00​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​។ សម្តេច ហ៊ុន សែន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន បាន​ជួប​ក្រុមនិស្សិត​ទាំងនោះ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២0១៧ ក្រោយពី​បាន​ចូលរួម​សម្ពោធ​ពន្លា​ជាតិ និង​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​រួច​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/5byN1i

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា