រដ្ឋាភិបាលកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កំពុងត្រៀមខ្លួនរៀបចំស្នើសុំពន្ធសេរី-កូតាសេរី (DFQF) ពី
សហរដ្ឋអាមេរិក លើផលិតផលស្បែកជើង ។ដើម្បីរៀបចំសំណើរនេះឡើង កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក ឱក ប៊ុង រដ្ឋលេខាធិការ
ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដោយមានការចូលរួមពីតំណាងអន្តរក្រសួងពាក់ព័ន្ធ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងបណ្តារោងចក្រផលិតស្បែកជើងជាច្រើននៅកម្ពុជា។ជាកិច្ចចាប់ផ្តើម រដ្ឋលេខាធិការ បានសង្ខេបខ្លីពីប្រវត្តិខ្លះៗនៃ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងប្រព័ន្ធពន្ធសេរី-កូតាសេរី ក្នុក្រប
ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងបង្ហាញអំពីច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាមេរិកលើផលិតផលស្បែក
ជើង ឆ្នាំ២០១៧ (US’s GSP Footwear Act of 2017) ដែលទើបតែត្រូវបានដាក់ទៅកាន់សភាអាមេរិក កាលពីថ្ងៃទី២៥
ខែឧសភា ឆ្នាំ២០១៧ ហើយនឹងត្រូវបានអនុម័តដោយសភានេះ នាពេលខាងមុខ បន្ទាប់ពីទទួលបានសំណើរពីប្រទេស
ដែលពាក់ព័ន្ធ។
ប្រភព៖VIM