ត្រឡប់ក្រោយ

សហរដ្ឋអាមេរិក បានសម្រេចបញ្ឈប់ការចេញទិដ្ឋាការ ដល់មន្ដ្រីក្នុងក្រសួងការបរទេសខ្មែរ

 

សហរដ្ឋអាមេរិក បានសម្រេចបញ្ឈប់ការចេញទិដ្ឋាការ ដោយហាមមិនឲ្យមន្ដ្រី ក្នុងក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ ធ្វើដំណើរទៅប្រទេសលោកខាងលិចមួយនេះ ទៀតហើយ។ចំណាត់ការផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។​ ហើយ ករណីនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ចេញសេចក្ដីថ្លែងការណ៍ច្រានចោល កាលពីថ្ងៃអង្គារម្សិលមិញ។បើតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៣កញ្ញានេះ ទូតអាមេរិកប្រចាំកម្ពុជា អះអាងថា ចាប់​ពី​ថ្ងៃ​ទី​១៣​ខែកញ្ញាឆ្នាំ២០១៧ ស្ថានទូតនេះ នឹង​​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ B1/B2 ដល់​មន្ត្រី​ក្នុងក្រសួង​ការបរទេស​កម្ពុជា ​ដែល​មានឋានៈ​ចាប់​ពី​ថ្នាក់​អគ្គនាយក​ដ្ឋាន រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ រួមទាំង​សមាជិក​​ក្នុងក្រុម​គ្រួសារ​របស់​ពួកគេទៀតផង។

ប្រភព៖VOD

https://goo.gl/Qdirpj

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា