សំណុំរឿង បាត់ប្រាក់បច្ច័យបុណ្យ សពលោកបណ្ឌិតកែម ឡី ឥឡូវនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនាមជាដើមបណ្ដឹង បានចូលបំភ្លឺនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ តាមដីកាកោះអញ្ជើញរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។លោក ពេជ្រ ស្រស់ ថ្លែងថា លោកប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង ទៅតុលាការ ដើម្បី បកស្រាយចម្ងល់ដល់មហាជន និងបញ្ជាក់ឱ្យបានច្បាស់អំពីលុយបុណ្យសពបណ្ឌិត កែម ឡី ដែលមហាជន ដាក់ការសង្ស័យថា បាត់លុយយ៉ាងច្រើននោះ។លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ ថា " ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយ រាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌ កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ " ។
ប្រភព៖សារព័ត៌មានដើមអម្ពីល