អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ( គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ.ជ.ប នឹងផ្អាកចុះឈ្មោះ បោះឆ្នោត រយៈពេលបីថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ នៅពេលខាងមុខនេះ។លោក ហង្ស ពុទ្ធា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ថា “ភ្ជុំបិណ្ឌគឺជាថ្ងៃបុណ្យជាតិ ដែលកំណត់នៅក្នុងប្រតិទិន របស់រាជរដ្ឋាភិបាល ហើយមន្រ្តីនៃក្រុមចុះឈ្មោះ ក៏ជាក្រុមអ្នកកាន់ពុទ្ធសាសនិក ដែលភាគច្រើន ហើយពេលខ្លះគាត់ក៏ត្រូវរកពេលវេលា សម្រាប់ប្រពន្ធកូនគាត់ដែរ ។ សម្រាប់ គ.ជ.ប ឲ្យមានការឈប់សម្រាក ដូចមន្រ្តីរាជការទូទៅដែរ ។ ចឹងមន្រ្តីនៃក្រុមចុះឈ្មោះ មានការឈប់សម្រាក ដូចមន្រ្តីរាជការទូទៅដែរ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល