គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន ស្ដីពី "ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧" នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ។
សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងជាសមាជិកអចិន្រ្តៃ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងមានបណ្តាអ្នកសារព័ត៌ជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ ៕