ត្រឡប់ក្រោយ

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​អាមេរិក​ពីការ​ផ្អាក​​ផ្ដល់ ​ទិដ្ឋាការ

 

ភ្លាមៗ​បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រកាស​ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ​ខ្លះ ដល់​មន្ត្រី​ការ​ទូត​មួយ​ចំនួន​ ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែ​កញ្ញា​ម្សិល​មិញ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ទណ្ឌកម្ម​ថ្មី​នេះ។ ក្រៅ​ពី​សោក​ស្ដាយ ក្រសួង​នេះ​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ពី​​ទណ្ឌកម្ម​ចំពោះ​ខ្លួន​ឡើង​វិញ។នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី​១៣​កញ្ញា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សម្ដែង​ការ​សោក​ស្ដាយ នៅ​ពេល​ដែល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ «​ប្រទេស​មិន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ» ​និង​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ប្រភេទ​ធុរកិច្ច​និង​ទេសចរណ៍ ដល់​មន្ដ្រី​ការ​ទូត​ខ្មែរ ដែល​មាន​តួ​នាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

ប្រភព៖RFI

https://goo.gl/UCvyq7

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា