ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ កឹម សុខា ទេជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកចង់ផ្តួលរំលំរបបដឹកនាំរបស់លោក

 

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានច្រានចោលថា លោកមិនបានចោទសហរដ្ឋអាមេរិកថា ជា​អ្នក​នៅពីក្រោយបក្សប្រឆាំង ចង់ផ្តួលរំលំរបបដឹកនាំរបស់លោកនោះទេ ដោយថា លោក កឹម សុខា ទៅវិ​ញទេ ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិកបែបនេះ។ស្ថានទូតអាមេរិកកាលពីថ្ងៃទី១២ខែកញ្ញា បានច្រានចោលថា សហរដ្ឋអាមេរិក មិនបាន​នៅពីក្រោយគណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បីរៀងចំផែនការណ៍ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូចដែលរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ អំឡុ​ងពេ​​ល​ចុះ​ឆ្ម​ក់​ចា​​ប់​ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា នោះទេ និងបានជំរុញឲ្យដោះ​លែងមេបក្សរូបនេះ ជាបន្ទា​ន់​ទៀ​តផង។ប៉ុ​ន្តែ​ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល មិនបានចោ​ទប្រកា​​ន់អា​មេ​​ករិកទេ។ តែលោកថា លោក កឹម សុខា នៅតែមានទោសថា «ក្បត់ជាតិ» ដែលលោកថា មិនអាចអត់ឱនឲ្យបាន។

ប្រភព៖VOD

https://goo.gl/C3DrGS

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា