ត្រឡប់ក្រោយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាមេរិក ក្នុង​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក

 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​រាល់​កិច្ច​សហប្រតិបត្តិការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក បាត់​ខ្លួន​នៅ​កម្ពុជា កាល​ពី​សម័យ​សង្គ្រាម​នៅ​ទសវត្ស​៧០ ជា​ថ្នូរ​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​កម្ពុជា។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ ហាក់​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​នេះ។ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្រេ្វស ញូវ (Fresh News)  កាល​ពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​ប្រកាស​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាមេរិក ក្នុង​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា កាល​ពី​សម័យ​សង្គ្រាម។លោក ហ៊ុន សែន បញ្ជាក់​ថា ក្រសួង​ការបរទេស​កម្ពុជា នឹង​ផ្ញើ​កំណត់​ទូត​ទៅ​សហរដ្ឋអាមេរិក នៅ​ពេល​ឆាប់ៗ​ខាង​មុខ​អំពី​បញ្ហា​នេះ។

ប្រភព៖RFA

https://goo.gl/cUwp8L

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា