ត្រឡប់ក្រោយ

អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល សោកស្ដាយ​ដោយ​រង​ការ​បង្ខំ​​ឲ្យ​ចុះ​ហត្ថលេខា​លើ​លិខិត​សុំ​ទោស​

 

ម្ចាស់​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily ចេញ​មុខ​ទម្លាយ​ការពិត​ស្ថិត​ពី​ក្រោយ​ការ​ចេញ​លិខិត​​សុំ​ទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​អះអាង​ថា អ្នកស្រី​រង​ការ​បង្ខិត​បង្ខំ​ឲ្យ​សរសេរ​សុំទោស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បើ​ទោះជា​ក្បត់​ឆន្ទៈ​ពិត​របស់​អ្នកស្រី​យ៉ាង​ណា​ក៏ដោយ ព្រោះ​ដើម្បី​ជា​ថ្នូរ​កុំ​ឲ្យ​គេ​ធ្វើ​បាប​ស្វាមី​អ្នកស្រី​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា។អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បកស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​ត្រូវ​បង្ខំចិត្ត​ចុះ​ហត្ថលេខា​លើ​លិខិត​សុំទោស​ដែល​ផ្ញើ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន រឿង​ពន្ធដារ និង​ការ​បិទ​កាសែត​អ្នកស្រី។

ប្រភព៖RFA

https://goo.gl/8nJCtr

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា