លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋាអន្តោប្រវេសន៍ តាមស្រាវជ្រាវវែកមុខ រាល់វត្តមានជនជាតិអាមេរិកទាំងឡាយណា ដែលសង្ស័យថា ជាចារកម្មនៅពីក្រោយបាតុកម្ម នៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៣។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ កូនខ្មែរ បានទម្លាយជាបន្តបន្ទាប់ថា ពីភស្តុតាងស៊ីសង្វាក់គ្នា យ៉ាងច្បាស់លាស់ អំពីផែនការដ៏ល្អិតល្អន់ ដើម្បីផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការរៀបចំបណ្តាញ បដិវត្តន៍ពណ៌នៅកម្ពុជា ដោយរាប់បញ្ចូល ទាំងទំនាក់ទំនង ស្នេហាជាក់ស្តែង រវាងភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ ប្រចាំកម្ពុជាឈ្មោះ Sam Downings និងកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ។
ប្រភព៖សារព័ត៌មានដើមអម្ពិល