ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ ២០១៧នេះ បានចេញប្រកាស លុបឈ្មោះ អង្គការ មាតាធម្មជាតិ ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាល នៃក្រសួងមហាផ្ទៃ ។