ត្រឡប់ក្រោយ

មន្រ្តីបក្សកាន់អំណាច៖​ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​ ដើម្បី​ការ​ពារ​អាយុជីវិត​លោក កឹម សុខា

 

មន្ត្រី​បក្ស​កាន់​អំណាច​គាំទ្រ​ឲ្យ​ខាង​ពន្ធនាគារ​បន្ត​ដាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​ឃុំ​ខ្លួន​លោក កឹម សុខា ដោយ​សម្អាង​ថា ដើម្បី​ការពារ​អាយុ​ជីវិត​គាត់។ ប៉ុន្តែ​អ្នក​ច្បាប់​យល់​ថា ការ​អនុវត្ត​បែប​នេះ វា​ផ្ទុយ​នឹង​ច្បាប់ និង​ប៉ះពាល់​យ៉ាង​ធ្ងន់​ដល់​សិទ្ធិ​ឯកជន​របស់​លោក កឹម សុខា។មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​សារ​ការពារ​ជំនួស​តុលាការ​ថា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​ជា​ការ​ត្រឹមត្រូវ ដើម្បី​ការ​ពារ​អាយុជីវិត​លោក កឹម សុខា។ សារ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ត​ដោយ​កាសែត​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ កញ្ញា លោក សុខ ឥសាន ហៅ​លោក កឹម សុខា ថា ជា​តួ​ឯក​ក្នុង​ការ​អនុវត្ត​ឧបាយកល​ដាក់​ចេញ​ដោយ​មហាយក្ស។លោក​បន្ត​ថា ដូច្នេះ​លោក​ កឹម សុខា ផុយ​ស្រួយ​ណាស់ បើ​សិន​ជា​មហាយក្ស​ចង់​បំបាត់​ដាន​ឧបាយកល​របស់​ខ្លួន​ដោយសារ​លោក កឹម សុខា បាន​ក្លាយ​ជា​ក្រូច​អស់​ទឹក​ហើយ មិន​ចាំ​បាច់​ទុក​សំបក​ជា​សាក្សី​បាន​ប្រយោជន៍​អី​ទៀត​ទេ។

ប្រភព៖RFA

https://goo.gl/nBr8Et

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា