ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ​នឹង​មាន​វិធាន ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​វិទ្យុ​អាស៊ីសេរី ​នៅ​ពេល​មាន​សំណូមពរ​ផ្លូវការ​ពី​ក្រសួង​ព័ត៌មាន

 

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា​អាច​នឹង​មាន​វិធានការ​ចំពោះ​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពេល​ទទួល​បាន​សំណើ​ពី​​ក្រសួង​ព័ត៌មាន។សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ្រ្វេស ញូវ (Fresh News) បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដោយ​ស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដែល​ថា ក្រសួង​មហាផ្ទៃ​ អាច​នឹង​មាន​វិធានការ​ផ្សេងៗ​ ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​វិទ្យុ​អាស៊ីសេរី ​នៅ​ពេល​មាន​សំណូមពរ​ផ្លូវការ​ពី​ក្រសួង​ព័ត៌មាន។លោក ខៀវ សុភ័គ បញ្ជាក់​ទៀត​ថា ក្រសួង​មហាផ្ទៃ​ នឹង​សហការ​ពេញលេញ និង​ទាន់​ពេល​វេលា​តាម​គ្រប់​រូបភាព​ដែល​ច្បាប់​អនុញ្ញាត។ លើស​ពី​នេះ​លោក ខៀវ សុភ័គ ជំរុញ​អោយ​ក្រសួង​ព័ត៌មាន ដាក់​លិខិត​ផ្លូវការ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ផ្សេងៗ​ទៀត។

ប្រភព៖RFA

https://goo.gl/ictUzN

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា