ទន្ទឹមនឹងប្រទេសចិនកុម្មុយនិស្តប្រកាសគាំទ្រការចាប់លោក កឹម សុខា នៅពេលនេះអ្នកនយោបាយខ្មែរចាស់វស្សាមួយអង្គ ក៏ប្រកាសគាំទ្រការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែរ។ អ្នកវិភាគនយោបាយយល់ថា ការប្រកាសបែបនេះរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនចំណេញអ្វីដល់គណបក្សនោះទេ ហើយនេះគ្រាន់តែជាការបង្ហាញជំហររបស់គណបក្ស នេះថាជាគណបក្សដែលគាំទ្រគណបក្សកាន់អំណាចតែប៉ុណ្ណោះ។ខណៈសំណុំរឿងនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពកំពុងស្ថិតក្នុងដៃតុលាការសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានប្រកាសជំហររបស់ខ្លួនគាំទ្រទៅនឹងចំណាត់របស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលចាប់ខ្លួនលោកកឹម សុខា នៅកណ្ដាលយប់ទាំងមានអភ័យឯកសិទ្ធិនិងគ្មានដីកាពីតុលាការទៀតផង។
ប្រភព៖RFA