ត្រឡប់ក្រោយ

បក្សប្រឆាំង៖ចាប់ផ្តើមធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា

 

គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃចន្ទនេះប្រកាសថា ​គណបក្សនេះ​​នឹងចាប់ផ្តើមធ្វើយុទ្ធនាការលើកបដាជារូបភាព នៅតាម​ទីស្នាក់​ការ​បក្ស​ទូទំាង​ប្រទេស ដើម្បីទាមទារឲ្យដោះលែង​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា ផ្ទំាងបដា ដោយមានរូបលោក កឹម សុខា រួមជា​មួយ​សារ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​​ នឹង​ត្រូវដាក់តាំង និងផ្សព្វផ្សាយ ​នៅតាមទីស្នាក់ការគណបក្សនេះ ​ទូ​ទាំ​ងប្រទេស​​ ដើម្បីជម្រុញ​​ឲ្យមាន​យុត្តិ​ធម៌ ដល់ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​​ លោក ​កឹម សុខា​។​

ប្រភព៖VOD

https://goo.gl/fBP985

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា