សហមេធាវីចំនួន៦រូប ដែលការពារក្តីឲ្យមេបក្សប្រឆាំង លោក កឹម សុខា បានសម្រេចដើរចេញពីបន្ទប់សវនាការ នៃសាលាឧទ្ធរណ៍នៅថ្ងៃនេះ ដោយថា ករណីនេះ គឺជំទាស់ទៅនឹងនីតិវិធីរបស់តុលាការជាន់ខ្ពស់មួយនេះ ដែលមិនបានបញ្ជូនកូនក្តីរបស់ពួកគេ ចូលក្នុងសវនាការ ដើម្បីសួរដេញដោល។
ចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញានេះ ដោយចោទថា មានទោសក្បត់ជាតិ។
ករណីនេះ ក្រុមមេធាវីការពារក្តី លោក កឹម សុខា បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដោយថា ការបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបនៅសាលាដំបូង បានរំលោភអភ័យឯកសិទ្ធិសភា។
ប្រភព៖VOD