មន្រ្តីនៃអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ជាក់ជូនអ្នកធ្វើបាតុកម្មនៅក្រៅប្រទេសថា ទោះខំប្រឹងខ្លាំងលើសពីនេះទៀត ក៏មិនអាចជួយដោះលែងលោក កឹម សុខា បាននោះទេ ។លោក ផៃ ស៊ីផាន បានអះអាងថា ការធ្វើបាតុកម្មទាំងឡាយនៅក្រៅកម្ពុជាពុំមានអ្វីជៈឥទ្ធិពលធ្វើអោយការសម្រេចចិត្ត
របស់កម្ពុជាងាករេពីកិច្ចការអនុវត្តច្បាប់បានឡើយ ត្បិតអី ជីវភាពសេដ្ឋកិច្ច និងជីវភាពនយោបាយរបស់គេទាំងអស់នោះ គឺស្ថិតនៅក្នុងបរិបថ នៃទីកន្លែងនិងផលប្រយោជន៍របស់បរទេស ដែលជាកន្លែងគេរស់នៅខុសៗគ្នា គឺមិនមែនតំណាងអោយផលប្រយោជន៍និងអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យមួយនោះបានឡើយ។ជាមួយគ្នានេះ លោក ផៃ ស៊ីផាន បានចាត់ទុកទង្វើបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសទាំងនេះថា គ្រាន់តែគឺជា
ការបញ្ចេញមតិនៃក្រុមដែលជាផលិតផលអតិតកាលនៃសង្គ្រាមត្រជាក់តែប៉ុណ្ណោះ ។
ប្រភព៖VIM