អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព័ត៌មានមកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានរៀបរាប់ពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ទូលថ្វាយទៅព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ការរៀបរាប់នោះតាមរយៈលិខិតមួយដែលធ្វើឡើងកាលពីថ្ងៃទី២៤ កញ្ញា ដាក់ថ្វាយទៅព្រះមហាក្សត្រ ជួយអន្តរាគមន៍វិបត្តិនយោបាយកំពុងកើតមាននៅពេលបច្ចុប្បន្ន។ លិខិតដដែលនោះ បញ្ជាក់ថា ទូលព្រះបង្គំយើងខ្ញុំនឹករលឹកដល់ព្រះអង្គ និងលាយឡំទៅដោយភាពស្រងូតស្រងាត់ ការភិតភ័យព្រមទាំងការបាត់បង់ភាពកក់ក្ដៅក្នុងចិត្ត ព្រោះរស់នៅក្នុងស្ថានភាពដ៏អួអាប់។
ប្រភព៖RFA