ត្រឡប់ក្រោយ

អង្គការ Vital Voices នៅតែ​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់

 

បណ្ដាញ​ភាព​ជា​មេ​ដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ​វ៉ាយថល វ៉យស៊ីស Vital Voices ហៅ​ជា​ភាសា​អង់គ្លេស ថា Vital Voices Global Leadership Network ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក សន្យា​ថា​នឹង​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។ តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​អ្នកស្រី ទេព វន្នី នាពេលថ្មីៗ អង្គការ​នេះ បាន​បង្ហាញ​ពី​ការ​ចែក​រំលែក​នូវ​សារ​របស់​ខ្លួនដើម្បី​ផ្ដល់​ជា​ក្ដី​សង្ឃឹម និង​ជួយ​សម្រាល​ទុក្ខ​លំបាក​នានា ខណៈ​ដែល​អ្នកស្រី ទេព វន្នី កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

លិខិត​សរសេរ​ថា សមាជិក​ភាគ​ច្រើន​នៃ​បណ្ដាញ​ភាព​ជា​មេដឹកនាំ​ស្ត្រី​សាកល​នៃ​អង្គការ Vital Voices នឹង​នៅ​តែ​បន្ត​តាមដាន និង​គាំទ្រ​បុព្វហេតុ​តស៊ូ​ដ៏​អង់អាច​ក្លាហាន និង​ប្រកប​ដោយ​ភាព​មោះមុត​របស់​អ្នកស្រី ទេព វន្នី ជា​បន្ត​ទៅ​ទៀត។ 

ប្រភព៖RFA

https://goo.gl/NWJ1vp

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា