មន្រ្តីនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ចុះណែនាំ ដល់ សមាជិកសមាជិកា និងថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិ ឲ្យរុះរើចេញជាបន្ទាន់ នូវស្លាកទាមទារឲ្យដោះលែង លោក កឹម សុខា ដែលជាជនសង្ស័យ ក្នុងអំពើក្បត់ជាតិ ខណៈលើកស្លាកនេះ ត្រូវបាន លោក ខៀវ សុភ័គ ចាត់ទុកជារូបភាព នៃការធ្វើ បដិវត្តន៍ ពណ៌ និងរួមគំនិតជាមួយលោក កឹម សុខា ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃបន្តថា សកម្មភាពនៃការលើកស្លាករបស់ គណបក្សសង្គ្រោះជាតិ គឺជាការធ្វើ សកម្មភាព មួយ ដែលអូសទាញគណបក្សប្រឆាំងមួយនេះ ឲ្យជាប់ពាក់ព័ន្ធរឿងរបស់ លោក កឹម សុខា ព្រោះអាចទាញឲ្យ គណបក្សជួបគ្រោះថ្នាក់ធំ ដល់បក្សទាំងមូល នៅថ្ងៃអនាគត។
ប្រភព៖សារព័ត៌មានដើមអម្ពិល