លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា មិនចាញ់បោកជន បរទេសណាទាំងអស់ ក្រៅពីជឿជាក់លើខ្លូនឯង ហើយក៏មានសមត្ថភាព ការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ប្រទេសខ្លួនឯងបានដែរ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅចាក់អង្រែលើ នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “បុណ្យភ្ជុំកន្លងមកនេះ បានធ្វើឲ្យពលរដ្ឋ សប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារធ្វើបុណ្យទាន ស្របពេលដែរ ប្រទេសមានសុខសុវត្ថិភាព មិនដូច ប្រទេសមួយចំនួនដែលប្រឈមនឹងសង្គ្រាមជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋកម្ពុជា មិនចាញ់បោកជនបរទេសណា ទាំងអស់ ក្រៅពីជឿជាក់លើខ្លូនឯង ហើយក៏មានសមត្ថភាពការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ ប្រទេសខ្លួនឯងបានដែរ”។
ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល