ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ប្រាក់ខែ​កម្មករ​កម្មការិនីនៅ​ឆ្នាំ​២០១៨ មិនត្រូវ​ទាប​ជាង ១៦០​ដុល្លារ​នោះឡើយ

 

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅលើ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​នេះ សម្ដេច​តេ​ជោ បាន​លើកឡើងថា “…​ប្រាក់ខែ​គោល​របស់​កម្មករ កម្មការិនី​នៅ​ឆ្នាំ​២០១៨ មិនត្រូវ​ទាប​ជាង ១៦០​ដុល្លារ​នោះឡើយ ហើយ​ប្រាក់ខែ​នេះ ត្រូវ​ដំឡើង​ជា​រៀងរាល់ឆ្នាំ​…”​។​លោក ហ៊ុន សែន ស្នើ​ដល់​គ្រប់ភាគី​ដែល​កំពុង​ចរចា​រឿង​ប្រាក់​ឈ្នួល​របស់​កម្មករ ត្រូវ​ចរចា​ដោយ​ស្មារតី​ទទួលខុសត្រូវ​មិនមែន​ចរចា​ដើម្បី​កេងចំណេញ ប្រជាប្រិយភាព​ពី​កម្មករ​នោះឡើយ​។​
​ ​លោក ក៏បាន​រំលឹក​ដល់ក​ម្មករ កម្មការិនី​ដែល​ចូលរួម​ក្នុងឱកាស​នេះដែរ​ថា អ្វីៗ​ដែល​កម្មករ​កម្មការិនី​កំពុង​ទទួលបាន​នេះ​​មិនមែន​កើតឡើង​ដោយ​ឯកឯង ដោយ​ទេវតា​ប្រទាន ឬ​ដោយ​បក្សប្រឆាំង​នោះទេ​គឺ​បានមក​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​​រាជរដ្ឋាភិបាល​។

ប្រភព៖រស្មីកម្ពុជា

https://goo.gl/gQPm6r

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា