ប្រហែលជាមិនយូរទេ បណ្តឹងសាទុក្ខមួយរបស់សហមេធាវី ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា នឹងទៅដល់តុលាការកំពូល។ បណ្តឹងសាទុក្ខនេះ គឺដើម្បីសុំជំទាស់នឹងសាលាឧទ្ធរណ៍ ដែលយល់ស្របនឹងសាលាដំបូងរាជធានីភ្នំពេញ ក្នុងការចាប់និងឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២0១៧ សហមេធាវី នឹងចាប់ផ្តើមជួបជុំគ្នា ដើម្បីពិភាក្សាក្នុងការដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល។ នេះការអះអាងរបស់លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីទាំងប្រាំបីរូប ដែលរួមគ្នាការពារក្តីឲ្យលោក កឹម សុខា។
លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«យើង មិនអាចទទួលយកបានទេ។ យើង នឹងដាក់បណ្តឹងឆាប់ៗ ទៅតុលាការកំពូល ដើម្បីសុំឲ្យពិនិត្យការសម្រេចរបស់សាលាឧទ្ធរណ៍ឡើងវិញ»។
ប្រភព៖សារព័ត៌មានថ្មីៗ