លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បន្តអះអាងជាថ្មីទៀតថា លោកអាចបន្តកាន់អំណាច បាន១០ឆ្នាំ ទៅមុខទៀត បើទោះបីលទ្ធផលបោះឆ្នោតបង្ហាញថា បានធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ។ការផ្ញើសារនយោបាយរបស់លោក ហ៊ុន សែន ពីលទ្ធភាពនៃការបន្តគ្រប់គ្រងអំណាច រយៈពេល ២អាណត្តិទៀតនេះ ហាក់ធ្វើឡើង ចំពេលដែលអ្នកវិភាគនយោបាយខ្លះ ទស្សទាយថា បក្សកាន់អំណាចមួយនេះ អាចនឹងបាត់ឱកាសបន្តគ្រប់គ្រងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ បើមិនធ្វើកំណែទម្រង់ ដ៏ពិតប្រាកដមួយទាន់ពេលវេលា។
ប្រភព៖VOD