ត្រឡប់ក្រោយ

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើ​ឲ្យ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ...

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើ​ឲ្យ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន សិក្សា​ឲ្យ​បាន​លម្អិត និង កុំ​ហា​ស្ដី​អ្វី​ ឲ្យ​រួច​តែមាត់ ព្រោះ​ការ​និយាយ​ខ្វះ​ការ​ត្រិះរិះ​ពិចារណា​ល្អិតល្អន់​បែបនេះ វា​នាំ​ឲ្យ​ឃើញ​ពី​ភាព​ខ្វះ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​របស់​មន្ត្រី​ទាំងនោះ តែប៉ុណ្ណោះ៖ «មន្ត្រី​រូប​នេះ ជា​គំរូ​នៃ​មន្ត្រី​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ របស់​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ហែហម​លោក​ ហ៊ុន​ សែន គឺ​ពូកែ​ខាង​និយាយ​សម្ដី​ឥត​បាន​ការ ខំ​ប្រឹង​ប្រៀបធៀប​អ្វី​ដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក ទៅ​នឹង​ស្រុក​ខ្មែរ។ បើ​គាត់​មិន​ចង់​ក្លាយ​ជា​មនុស្ស​ខ្វះ​ការ​យល់​ដឹង​ជាង​នេះ​ទៀត​ទេ គាត់​គួរ​បើក​មើល​គេហទំព័រ​ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ផង ថា​តើ​អង្គការ​នេះ និយាយ​អ្វី​ខ្លះ​ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក។ យើង​មិន​ដែល​នៅ​ស្ងៀម​ទេ ពេល​សហរដ្ឋអាមេរិក រំលោភ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ»។

ប្រភព៖RFAhttps://goo.gl/pknX5s

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា