ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នឹងអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ  នឹងអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ ក្នុងនោះក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់ លោក និងលោកជំទាវ ចំនួន១២២ នាក់ និងនារី ៤៩នាក់ផងដែរ។ ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

និស្សិតដែលទទួលសញ្ញាបត្រ នាពេលនេះ មាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦ ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/RsFCpf

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា