សហមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ក្រុមមេធាវីនឹងប្ដឹងជំទាស់ទៅតុលាការកំពូល នៅក្នុងសប្ដាហ៍នេះ ដើម្បីប្រឆាំងនឹងដីកាសម្រេចរបស់សាលាឧទ្ធរណ៍ ដែលឲ្យបន្តឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារ ដូចសាលាដំបូងរាជធានីភ្នំពេញ។លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោម៧នាក់ ដែលការពារក្ដីឲ្យលោក កឹម សុខា ប្រាប់ឲ្យដឹងថា ការសម្រេចប្ដឹងជំទាស់នេះ ក្រោយពីសាលាឧទ្ធរណ៍ បានសម្រេចឲ្យបន្តឃុំខ្លួនកូនក្តីនៅពន្ធនាគារដដែល និងបន្ទាប់ពីពួកគេ បានជួបពិភាក្សាជាមួយកូនក្ដី។
ប្រភព៖VOD