ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃ ឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលចំណាកស្រុកមកនៅរស់នៅភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយមិនចាំបាច់ទៅធ្វើនៅស្រុកកំណើតដូចមុនទៀត

 

ក្រសួងមហាផ្ទៃ ឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលចំណាកស្រុកមកនៅរស់នៅភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយមិនចាំបាច់ទៅធ្វើនៅស្រុកកំណើតដូចមុនទៀត។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ សម្រេចឲ្យប្រជាពលរដ្ឋទាំងអស់ ដែលផ្លាស់ទីលំនៅមករកស៊ី ឬ ធ្វើការងារ និងបន្តការសិក្សានៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋានតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់នីរោធ ខណ្ខច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភព៖​VOD

https://goo.gl/Aqoijv

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា