ត្រឡប់ក្រោយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ តទៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ តទៅ។ នេះបើតាមការប្រកាសរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធទៅនឹង ការរៀបការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។

លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងចំណោមថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងមុខនេះ គ.ជ.ប បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃរៀបចំការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤។លោក ស៊ិក ប៊ុនហុក បានបន្តថា ចំពោះបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ គ.ជ.ប បានសម្រេចរួចរាល់ហើយ ដែលនឹងបញ្ជូនទៅភាគីពាក់ព័ន្ធ​ ដើម្បីផ្តល់អនុសាសន៍ក្នុងពេលដ៏ឆាប់ខាងមុខ។

ប្រភព៖Freshnews

https://goo.gl/kZdSmq

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា