លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ បានចេញលិខិតមួយនៅព្រលប់ថ្ងៃទី ០២ តុលានេះ ដោយបានហៅការចាប់ខ្លួននិងចោទប្រកាន់ទៅលើរូបលោកថា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ ហើយថា ការដែលសមត្ថកិច្ចចោទប្រកាន់រូបលោកថា បានឃុបឃិត ឬត្រូវរ៉ូវជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ គឺជាការមួលបង្កាច់ទាំងស្រុង។ តាមរយៈលិខិត៣ទំព័រនេះ លោក កឹម សុខា ក៏បានអំពាវនាវឲ្យតុលាការ និងសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ចំពោះការចោទប្រកាន់មកលើរូបលោក។
ប្រភព៖RFI