លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានគំរាមចាប់ខ្លួនឥស្សរជនគណបក្សប្រឆាំងបន្ថែមទៀតជុំវិញសំណុំរឿងដែលរដ្ឋាភិបាលចោទថាមានការរៀបចំសកម្មភាពជាប្រព័ន្ធ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ខណៈដែលលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានចេញលិខិតចំហមួយពីពន្ធនាគារដោយបានច្រានចោលចំពោះការចោទប្រកាន់រូបលោកពីបទ «ក្បត់ជាតិ» ហើយថាការប្រើកម្លាំងសមត្ថកិច្ចសម្រុកចូលទៅចាប់រូបលោកនៅក្នុងលំនៅឋានទាំងពាក់កណ្តាលអធ្រាត្រគឺជាការ «រំលោភច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត»។ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារ និងរមណីយដ្ឋានសុខា ក្នុងខេត្តសៀមរាបកាលពីម្សិលមិញលោក ហ៊ុន សែន បានព្រមានចាប់ខ្លួនឥស្សរជនគណបក្សសង្គ្រោះជាតិបន្ថែមទៀតដោយអះអាងថាមាន «ការរៀបចំសកម្មភាពជាប្រព័ន្ធ» ប្រព្រឹត្តអំពើទង្វើក្បត់។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍