លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ នៅអាមេរិក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពខ្លួនឯងជាចំបង ។ករណីបាញ់ប្រហារ បានកើតមានឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧ ដោយខ្មាន់កាំភ្លើងឈ្មោះ Stephen Paddock អាយុ ៦៤ ឆ្នាំ បានបើកការបាញ់ប្រហារទៅលើក្រុមអ្នកទស្សនាតន្រ្តីនៅ Las Vegas ពីជាន់ទី៣២ នៃរមណីយដ្ឋាន និងកាស៊ីណូ Mandalay Bay Resort ដោយបានសម្លាប់មនុស្ស ៥៩នាក់ និងរងរបួស ៥២៧នាក់។
ប្រភព៖សារព័ត៌មានដើមអម្ពិល